|
|
|
ក្លឹបបិសាចក្រហម Manchester United មិនច្បាស់ថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងចូលរួមប្រកួត Pre-Season នៅក្នុងខែនេះឬក៏យ៉ាងណាទេ ខណៈកីឡាកររូបនេះនៅតែបន្តអវត្តមានពីតារាងហ្វឹកហាត់ Carrington ដោយយកហេតុមានបញ្ហារគ្រួសារ។

គួរបញ្ជាក់ថាការប្រកួត Pre-Season ប្រកួតនៅប្រទេសថៃ អូស្ត្រាលី ន័រវែស ក៏ដូចជាអង់គ្លេសផ្ទាល់នឹងចាប់ផ្ដើមចេញពីដំណើរនៅថ្ងៃសុក្រនេះ។ មានប្រភពជាច្រើនបានបញ្ជាក់ថា Ronaldo ត្រូវបានគេប្រទះនៅឯមជ្ឈមណ្ឌលហ្វឹកហាត់របស់ជម្រើសជាតិព័រទុយហ្គាល់ក្នុងទីក្រុង Lisbon ដោយគេទំនងជាចង់ហ្វឹកហាត់ម្នាក់ឯងដើម្បីពង្រឹងកាយសម្បទានិងបន្តតាមដានពីអនាគតរបស់ខ្លួន៕
ប្រភព ៖ Fabrizio Romano
Premier League Man United VS Newcastle Match ...
ប្រធានក្លឹប Barcelona លោក Joan Laporta កំពុងពិចារណាផ្តល់កិច្ចសន្យាបន្តដល់ Andreas Christensen បន្ទាប់ពីរបួសជង្គង់ធ្ងន់ធ្ងរដែលនឹងធ្វើឱ្យខ្សែការពារដាណឺម៉ាករូបនេះអវត្តមានរយៈពេលជាច្រើនខែ។...
ក្លឹប Real Madrid រំពឹងថាកីឡដ្ឋាន Santiago Bernabéu នឹងរកចំណូលបានជាង 400 លានដុល្លារនៅរដូវកាលនេះ ដែលគូសបញ្ជាក់ពីការផ្លាស់ប្តូរកីឡដ្ឋាននេះទៅជាម៉ាស៊ីនអាជីវកម្មដ៏សំខាន់មួយ។...
ក្លឹប Inter Milan កំពុងទន្ទឹងរង់ចាំទីផ្សារដោះដូរកីឡាកររដូវរងាក្រោយ ដែលនឹងបើកក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។...
យោងតាម ESPN បានឲ្យដឹងថា David Alaba ត្រៀមចាកចេញពី Real Madrid ខណៈដែលក្លឹបកំពុងរៀបចំខ្លួនសម្រាប់ការរៀបចំខ្សែការពារដ៏សំខាន់មួយមុនរដូវកាលក្រោយ។...